ព័ត៌មានអន្តរជាតិ
Update៖ ព្យុះស៊ីក្លូន Remal ឆក់យកជីវិតមនុស្សចំនួន ១០នាក់ នៅក្នុងប្រទេសបង់ក្លាដេស
ដាកា៖ រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយរបស់រដ្ឋ Md Mohibur Rahman បាននលើកឡើងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់ ដោយសារព្យុះស៊ីក្លូន Remal ដែលបានបោកបក់មកលើតំបន់ឆ្នេរសមុទ្រ នៃប្រទេសបង់ក្លាដេស ហើយបានថយឥទ្ធិពលវិញ ប្រែក្លាយទៅជាព្យុះត្រូពិច ។ មន្ត្រីខាងលើនេះបានប្រាប់ដល់ សន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាកាថា “យើងបានដឹងថា មនុស្សចំនួន១០នាក់ បានស្លាប់នៅក្នុងស្រុកឆ្នេរសមុទ្រចំនួន៦ ដោយសារតែព្យុះស៊ីក្លូន”...