ព័ត៌មានអន្តរជាតិ
យោធាមីយ៉ាន់ម៉ា វាយឆ្មក់ការិយាល័យ គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈយូអិន ថ្កោលទោសអំពើហិង្សា
រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញ ពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេល ដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករដែលទាមទារឱ្យមាន លទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាព ជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការ ធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុន និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់...