ព័ត៌មានអន្តរជាតិ
អង្គការសហប្រជាជាតិ អំពាវនាវឲ្យដោះលែង បុគ្គលិកជំនួយ ដែលកំពុងជាប់ឃុំ ក្នុងប្រទេសយេម៉ែន
អាឌែន៖ បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវមួយ សម្រាប់ការដោះលែងបុគ្គលិក បុគ្គលិកជំនួយ និងសមាជិកអង្គការសង្គមស៊ីវិល ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដែលក្រុម Houthi ឃុំខ្លួនតាមអំពើចិត្តក្នុងទីក្រុងសាណា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី កិច្ចចរចាផ្លាស់ប្តូរអ្នកទោសចុងក្រោយ បង្អស់រវាងរដ្ឋាភិបាលយេម៉ែន និងក្រុម Houthi ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅទីក្រុង Muscat...