ព័ត៌មានអន្តរជាតិ
យោធាកូរ៉េខាងត្បូង បណ្តេញមេបញ្ជាការជាន់ខ្ពស់ ៤នាក់ចេញពីមុខតំណែង ពាក់ព័ន្ធនឹងការដាក់ចេញ ច្បាប់អាជ្ញាសឹករយៈពេលខ្លី
បរទេស៖ យោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានអនុម័តលើការបណ្តេញចេញពី មុខតំណែងជាផ្លូវការមេបញ្ជាការជាន់ខ្ពស់ចំនួន ៤ នាក់ដែលត្រូវបានសង្ស័យថា បានចូលរួមជាមួយប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ក្នុងការ ដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចចិត្តដែលបានធ្វើឡើង នៅគណៈកម្មាធិការវិន័យនៃក្រសួងការពារជាតិ និងកងទ័ព ប៉ះពាល់ដល់ឧត្តមសេនីយ៍ឯក Yeo In-hyung ដែលជាប្រធានបញ្ជាការប្រឆាំងចារកម្មការពារជាតិ,...