ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំង និយាយថា សកម្មភាពយោធារបស់រុស្សី គឺមិនមែនអ្វីជា ការគម្រាមកំហែងឡើយ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងព័ត៌មានប៉ុន្មានថ្ងៃនេះ វិមានក្រមឡាំងបានបញ្ជាក់ថា ការដាក់ពង្រាយនិងសកម្មភាពយោធារបស់ខ្លួនគឺជា ផ្នែកមួយនៃកិច្ចខំប្រែងប្រែង ដើម្បីថែរក្សាសុវត្ថិភាពដល់ ប្រទេសរបស់ខ្លួននិងមិនមែនជាអ្វីជាការគម្រាមកំហែង ដល់ប្រទេសដទៃនោះទេ។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃនេះ មានសំណួរជាច្រើនដែលបាន ចោទសួរថាតើការពង្រឹង និងបង្កើនចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន គឺកំពុងធ្វើឲ្យមានកើតចេញជាក្តីបារម្ភចំពោះបណ្តាប្រទេស ដទៃទៀតដែរឬទេ។ ប្រទេសរុស្ស៊ីក្នុងពេលថ្មៗនេះកំពុង ចាត់វិធានការចាំបាច់ដើម្បីធានា សន្តិសុខដល់ព្រំដែនរបស់ខ្លួន ដោយក្នុងនោះរុស្សីបាន...