ព័ត៌មានអន្តរជាតិ
កម្លាំងយោធាស៊ីរី ប្រកាសដកខ្លួនចេញពីទីតាំង ទីក្រុងដ៏សំខាន់មួយកន្លែង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពស៊ីរីបានប្រកាសដកខ្លួន ចេញពីកណ្តាលក្រុងហាម៉ា Hama បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមរួចមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ Facebook អគ្គបញ្ជាការនៃកងទ័ព និងកងកម្លាំងប្រដាប់អាវុធបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងទ័ពរបស់ប្រទេសនេះបាន ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដើម្បីវាយបក និងរារាំងការវាយប្រហារដោយហិង្សា និងជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមដោយ ពួកជីហាដកាលពីពេលកន្លងមក។ សេចក្តីថ្លែងការណ៍បានអានថា ទោះបីជាយ៉ាងណាក៏ដោយ...