បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីកំពូលយោធារបស់អង់គ្លេសបានធ្វើការ ប្រកាសទៅកាន់យោធារបស់អង់គ្លេស ឲ្យនាំគ្នាធ្វើការត្រៀមខ្លួន ឲ្យបានរួចជាស្រេច ក្នុងការប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។ លោកបន្តថាយោធាអង់គ្លេស គួរតែត្រៀមរៀបចំគ្រួសារ ជូនដំណឹងពួកគេជាមុនពីព្រោះថា លទ្ធភាពនៃការដាក់ពង្រាយ ទ័ពបន្ថែមទៀតគឺនៅតែមាន នៅឡើយហើយការប្រកាសរបស់មន្ត្រី កំពូលម្នាក់នេះបន្ទាប់ពី មេបញ្ជាការកំពូលរបស់អង់គ្លេសថ្មី កាលពីប៉ុន្មានថ្ងៃកន្លងមក បានធ្វើការថ្លែងថាអង់គ្លេស ត្រូវតែត្រៀមរៀបចំហើយព្រមទាំង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយរុស្សីឲ្យបរាជ័យ។...
បរទេស៖ ព្រួញក្រហមបានរត់កាត់ទឹកដីអ៊ុយក្រែននៅលើផែនទីដែលចេញផ្សាយដោយក្រសួងការពារជាតិអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពី “អ័ក្ស” ដែលអាចកើតមាន ដែលការលុកលុយរបស់រុស្សីអាចលាតត្រដាងនៅថ្ងៃណាមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោធាចក្រភពអង់គ្លេសបានបង្ហោះលើ Twitter ដោយពណ៌នាអំពីផែនទី ខណៈ “អ័ក្សដែលអាចកើតមានរបស់ប្រធានាធិបតីពូទីននៃការឈ្លានពាន” ថា “រុស្សីរក្សានូវវត្តមានយោធាដ៏សំខាន់ ដែលអាចធ្វើការឈ្លានពានបានដោយគ្មានការព្រមានបន្ថែមទៀត” ។...