ព័ត៌មានអន្តរជាតិ
យោធាអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ ឧបករណ៍វៃឆ្លាត
បរទេស៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាតឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេនឹងដើរក្រោយពួកបច្ចាមិត្ត។ លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវតែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា។...