ព័ត៌មានអន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំ យោធាអេរីទ្រា ជុំវិញការរំលោភបំពាននៅតំបន់ Tigray
បរទេស៖ រដ្ឋបាលលោក បៃដិន នាពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មមេដឹក នាំយោធាអេរីទ្រា ជុំវិញបទចោទប្រកាន់ថា កងកម្លាំងរបស់លោក បានប្រព្រឹត្តរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានសង្គ្រាមប្រព្រឹត្តទៅ នៅក្នុងតំបន់ Tigray នៃប្រទេសអេត្យូពី ជាទីដែលជនស៊ីវិលរងវិបត្តិមនុស្សជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចុះបញ្ជីខ្មៅលោកឧត្តមសេនីយ៍ Filipos Woldeyohannes អគ្គេសេនាធិការនៃកងកម្លាំងការពារជាតិអេរីទ្រា ក្រោមច្បាប់គណនេយ្យភាពសិទ្ធិមនុស្សសកល...