ព័ត៌មានអន្តរជាតិ
យោធាឥណ្ឌានិងប៉ាគីស្ថាន ព្រមព្រៀងគ្នាឈប់បាញ់ឆ្លងព្រំដែន ក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ
បរទេស៖ យោធារបស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយថា ពួកគេបានព្រមព្រៀងគ្នា អង្កេតមើលបទឈប់បាញ់គ្នា នៅតាមព្រំដែនមានជម្លោះ ក្នុងតំបន់កាស្មៀរ ដែលធ្លាប់មានការបាញ់គ្នារាប់រយដង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ ប្រទេសជិតខាងគ្នា ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែនេះ បានចុះហត្ថលេខា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា នៅតាមជួរគ្រប់គ្រង ក្នុងតំបន់កាស្មៀរ កាលពីឆ្នាំ២០០៣ ប៉ុន្តែបទឈប់បាញ់គ្នានោះ សាបរលាបក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមានចំនួនជនរងគ្រោះកើនឡើង...