ព័ត៌មានអន្តរជាតិ
យោធា អាល្លឺម៉ង់ ទាំងអស់ដកខ្លួនចេញពី អាហ្គានីស្ថានរួចរាល់
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាយោធារបស់ប្រទេស អាល្លឺម៉ង់បានដក ខ្លួនចេញពីប្រទេស អាហ្គានីស្ថានរួចរាល់អស់ ហើយបន្ទាប់ពីរយៈ ពេលជិត២ទសវត្ស។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោក Annegret Kramp Karrenbauer ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃម្សិលមិញ នោះផងដែរបានបញ្ជាក់ ទៀតថាវាគឺជាសង្គ្រាមដែល បានឆក់យកជីវិតយោធាអាល្លឺម៉ង់ ច្រើនបំផុតគិតចាប់តាំងតែ ពីពេលបញ្ចប់ទៅ នៃសង្គ្រាមលោកទី២។...