ព័ត៌មានអន្តរជាតិ
អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំសំរើបរហូត ដល់១១,២លានគ្រាប់ នៅតំបន់ភាគកណ្តាល
រ៉ងហ្គូន៖ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រង ការប្រើប្រាស់គ្រឿងញៀន ហៅកាត់(CCDAC) បានឲ្យដឹងកាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំសំរើបបានចំនួន១១,២លានគ្រាប់ ដែលមានតម្លៃ១៦,៨ពាន់លានគីយ៉ាត ស្មើនឹងប្រហែល ៨លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងតំបន់កណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ។ តាមការធ្វើសកម្មភាព និងផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសប្រឆាំងគ្រឿងញៀនបានចុះឆែកឆេរអ្នកជិះកង់ចំនួន២២គ្រឿង នៅក្រុង Pwin Oo Lwin...