ព័ត៌មានជាតិ
អាជ្ញាធរកម្ពុជា-ចិន ជួយស្រ្តីខ្មែរម្នាក់ រងគ្រោះនៅចិន
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ ដោយនឹងត្រៀមបញ្ជូនមកស្រុកកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រុមអាជ្ញាធរកម្ពុជា-ចិនចេញជួយអន្តរាគមន៍ស្រ្តីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Bros Bee កាលពីថ្ងៃ២៥ សីហា ថ្មីនេះ បានផ្ញើសារមកកាន់គេហទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយរូបគេ និងស្រ្តីម្នាក់ទៀតឈ្មោះអ៊ិត ឈូក...