ព័ត៌មានអន្តរជាតិ
Google រងពិន័យ២២០លានផោន នៅបារាំងដោយសារបញ្ហា រំលោភបំពានការផ្សាយពាណិជ្ជកម្ម
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅសប្តាហ៍នេះ ត្រូវបានគេដឹងថាបានទទួលរងពិន័យ ជាទឹកប្រាក់ប្រមាណជា២២០លានផោន ដោយអជ្ញាធរនៃប្រទេសបារាំងក្រោម បទចោទប្រកាន់ករណី រំលោភបំពានការផ្សាយពាណិជ្ជកម្ម។ ក្រុមអ្នកឃ្លាំមើលទៅលើការប្រកួតប្រជែង របស់ប្រទេសបារាំងបាននិយាយថា Google បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើសេវាកម្មបម្រើ អតិថិជនរបស់ខ្លួនដោយ វិធីនៃការរារាំងដៃគូប្រជែងទីផ្សារផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Google...