ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រការអនុម័ត វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយសំឡេងគាំទ្រ១០៥សំឡេង ។ គណបក្សនេះ បានកត់សំគាល់ថា ការធ្វើវិសោធនកម្មនេះ ដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែសភានិយម និងការពង្រឹងបន្ថែម នូវលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន ដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារព្រមានទុកជាមុនទៅក្រុមមនុស្សដែលនៅតែប៉ុនប៉ង់មានគំនិតអាក្រក់លើកម្ពុជាជាពិសេសរដ្ឋធម្មនុញ្ញ និងរាជបល្ល័ង្គថា អ្នកណាក៏ដោយឲ្យតែប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនឹងចាត់ការកម្ទេចចោលភ្លាមៗ មិនទុកយូរទេ ហើយក៏មិនអនុញ្ញាតឲ្យបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាឡើយ។ សម្តេចតេជោជាថ្មីម្តងទៀត ក៏បានបញ្ជាឲ្យមេទ័ព មេប៉ូលីស ត្រូវធ្វើការបង្ក្រាបរាល់សកម្មភាពណា របស់ក្រុមប្រឆាំងដែលនៅតែមានមហិច្ចតាចង់ធ្វើបដិវត្តន៍ ហើយថា បើមេទ័ព និងមេប៉ូលីសបង្ក្រាបមិនបានទេ ដកក្រវាត់ចោលតែម្តង ។...
បរទេស៖ រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចាប់ផ្តើម ព្រាងកំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយនេះគឺជាការបោះជំហានដ៏ធំ បន្ទាប់ពីធ្វើកិច្ចពិភាក្សាគ្នា រយៈពេល៩ខែ នេះបើតាមការប្រកាសរបស់ ប្រេសិតអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ។ ប្រេសិតពិសេសរបស់ អង្គការសហប្រជាជាតិ ប្រចាំប្រទេសស៊ីរី លោក Geir Pedersen តាមសេចក្តីរាយការណ៍ប មិនបាននិយាយថា អ្វីនៅពីក្រោយកិច្ចព្រៀងព្រង ឬក៏ផ្តល់សេចក្តីលម្អិតអំពីអ្វីដែលនឹងកើតមានបន្ទាប់នោះទេ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា អស់រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសអបអរសាទរទិវា រំលឹកខួប២៨ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានលើកឡើងថា ថ្ងៃទី២៤ ខែ កញ្ញានេះជាខួប២៨ឆ្នាំ (១៩៩៣-២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ...