ព័ត៌មានជាតិ
មន្ត្រីរដ្ឋបាលខណ្ឌ៧មករាម្នាក់ ត្រូវបានដកបញ្ឈរជើង និងផ្អាកប្រាក់ខែ ៦ខែ បន្ទាប់ពីប្រើហិង្សា លើអ្នករើសអេតចាយ
ភ្នំពេញ៖ លោក ឆាំ ឆាន មន្ត្រីរដ្ឋបាលខណ្ឌ ៧មករា ត្រូវបានដកបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ បន្ទាប់ពីប្រើហិង្សាទៅលេី អ្នករើសអេតចាយ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣៖៣០នាទីរសៀល...