ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបន្ត អនុវត្តវិធានការរដ្ឋបាល ដោយដាក់បំរាមគោចរ នៅក្នុងភូមិសាស្រ្តទូទាំង ខេត្តកណ្តាល សម្រាប់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្ថែមទៀត ចាប់ពីម៉ោង១០-៣យប់នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្តាល សម្រេចបន្តផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សាររដ្ឋទាំងអស់ ក្នុងភូមិសាស្ត្រ ក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល មួយសប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។
ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសំរេចបិទបណ្តោះអាសន្ន ចំពោះការធ្វើដំណើរចេញ-ចូលទីប្រជុំជនជ្រៃធំ និងកាស៊ីណូ ក្នុងស្រុកកោះធំ ចំពោះជនបរទេស ក្រោយរកឃើញមានជនបរទេស ៥នាក់ ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តឃើញរករោគសញ្ញា។ លិខិតរបស់រដ្ឋបាលខេត្ត ចុះហត្ថលេខាដោយ លោក គង់ សោភ័ណ្ឌដែលជាអភិបាលខេត្ត បានឲ្យដឹងថា ត្រូវបិទជាបណ្តោះអាសន្នកាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្គូ...