ភ្នំពេញ៖ រដ្ឋបាលជលផល បានធ្វើការអំពាវនាវប្រជាពលរដ្ឋកុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្ដពូជ ជាដើម។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល កាលពីថ្ងៃទី១៣ ធ្នូ បានឲ្យដឹងថា ដោយសារលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុក ចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ព្រោះ គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងភ្នំពេញ អាចបន្តនេសាទត្រីបានច្រើន នៅក្នុងខែបុស្សនេះ ។ យោងតាមសេចក្ដីជូនដំណឹង បន្ថែមរបស់ រដ្ឋបាលជលផល នាថ្ងៃទី៦...