ព័ត៌មានអន្តរជាតិ
អ្នកជំនាញជឿជាក់ថា ជម្លោះរដ្ឋប៉ាឡេស្ទីន-អ៊ីស្រាអ៊ែលនឹងមិនធ្វើឲ្យប៉ះពាល់ ដល់ទីផ្សារប្រេង នៅឡើយទេ
បរទេស៖ ក្រុមអ្នកជួញដូរប្រេងឆៅបានប្រាប់ Bloomberg កាលពីថ្ងៃអាទិត្យថា ការវិវត្តចុងក្រោយនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលអូសបន្លាយជាច្រើនទសវត្សរ៍នេះ មិនត្រូវបានព្យាករណ៍ថានឹងបង្កហានិភ័យភ្លាមៗសម្រាប់ទីផ្សារប្រេងពិភពលោកនោះទេ។ កាលពីថ្ងៃសៅរ៍ ក្រុមប្រដាប់អាវុធនៅរដ្ឋប៉ាឡេស្ទីនដែលហៅឈ្មោះថា Hamas បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយបានពង្រាយក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ដើម្បីជ្រៀតចូលទៅក្នុងការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅជិតព្រំដែនរបស់ប្រទេសជាមួយតំបន់ហ្គាហ្សា។ យោងតាមការត្រួតពិនិត្យចុងក្រោយ ជនជាតិអ៊ីស្រាអែលប្រមាណជាង៦០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស។ គួរឲ្យដឹងដែរថាជាការឆ្លើយតបកងកម្លាំងយោធា អ៊ីស្រាអែលបានបំផ្លាញ ទីតាំងជាង ៤០០កន្លែងនៅហ្គាហ្សា។ ជនជាតិប៉ាឡេស្ទីនជាង ៣០០...