ព័ត៌មានអន្តរជាតិ
បារាំង ត្រៀមខ្លួនគាំទ្រប្លុក ECOWAS ករណីប្រើប្រាស់យោធាដើម្បីអន្តរាគម រដ្ឋប្រហារនៅប្រទេសនីហ្សៀ
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។ យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។...