ព័ត៌មានជាតិ
រដ្ឋមន្ដ្រីក្រសួងកសិកម្ម អំពាវនាវឱ្យកសិករដាំដុះស្រូវពូជសុទ្ធ ជាពិសេសប្រភេទស្រូវផ្ការំដួល និងសែនក្រអូបដែលមាន តម្រូវការទីផ្សារខ្ពស់
បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានតម្រូវការទីផ្សារ និងតម្លៃខ្ពស់។ ក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិត ពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង...