ព័ត៌មានជាតិ
រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ថ្លែងអំណរគុណភាគីវៀតណាម បានសម្រួល និងការពារសុវត្ថិភាពជូនអង្គកឋិនទាន សាមគ្គីមហាគ្រួសារខ្មែរ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានជួយសម្រួល និងការពារសុវត្ថិភាពជូនអង្គកឋិនទានមហាគ្រួសារខ្មែរ ដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម (ខ្មែរកម្ពុជាក្រោម) កាលពីពេលថ្មីៗកន្លងទៅនេះ ប្រកបដោយភាពរលូន និងជោគជ័យតាមការគ្រោងទុក។ ការថ្លែងអំណរគុណពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងឱកាសទទួលជួបសម្ដែងការគួរសម...