ព័ត៌មានជាតិ
រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើពលរដ្ឋដើម្បីឆ្ពោះទៅរកលទ្ធផល កាន់តែប្រសើរថែមទៀត
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តបម្រើប្រជាពលរដ្ឋ ឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ ថែមទៀត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកក្កដា...