ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ច ៤ប្រទេស នៅអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី០៨ ខែតុលា
តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី០៨ ខែតុលា ខណៈដែលប្រទេសជប៉ុន រៀបចំសម្រាប់កិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន នៅចុងឆ្នាំនេះ។ ដោយមើលឃើញពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតលោកស្រី Kamikawa ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាមួយសមភាគីរបស់ខ្លួន អំពីសារៈសំខាន់នៃការធានាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ...