ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នឹងធ្វើទស្សន កិច្ចនៅមជ្ឈិមបូព៌ា ចំពេលកំពុងមានភាពតានតឹង
កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រកាសថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលដំណើរទស្សនកិច្ចរបស់លោក ក៏ធ្វើឡើងស្របពេលដែល ក្នុងតំបន់នេះកំពុងមានភាពតានតឹងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកស្រី Wong បានឲ្យដឹងថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់រួម ហ្ស៊កដានី អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនដែលកាន់កាប់។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Wong ទៅកាន់មជ្ឈិមបូព៌ាក្នុងនាមជារដ្ឋមន្ត្រីការបរទេស...