ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ប្រមូលផ្តុំគ្នានៅទីក្រុងគៀវ សម្រាប់កិច្ចប្រជុំក្រៅប្រទេស ជាលើកដំបូង
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសមួយចំនួន នៃសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នានៅទីក្រុងគៀវ សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេ នៅខាងក្រៅប្លុកនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅពេលបើកការជួបជុំក្រៅផ្លូវការថា “ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងបង្កើនល្បឿននៃការ ធ្វើសមាហរណកម្មអឺរ៉ុប របស់អ៊ុយក្រែន” ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា...