ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេស Blinken ថ្លែងថា អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល គួរចៀសវាងកុំឲ្យមានជម្លោះ ឲ្យកាន់តែខ្លាំងឡើង
សហរដ្ឋអាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា ទាំងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល គួរតែជៀសវាងជម្លោះកាន់តែខ្លាំងឡើង ដោយបានលើកឡើងពាក្យចំៗបំផុត របស់លោកទៅកាន់សម្ព័ន្ធមិត្តអាមេរិក និងអ៊ីស្រាអ៊ែល អំពីភាពតានតឹងដែលកំពុង កើនឡើងនៅឯមជ្ឈិមបូព៌ា ។ លោក Blinken បានប្រាប់ដល់អ្នកយកព័ត៌មានថា “គ្មាននរណាម្នាក់គួរតែបង្កើនជម្លោះនោះទេ ។ យើងបានចូលរួមក្នុងការទូត ដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត...