ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។ កិច្ចប្រជុំនាពេលនេះ មានបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ហើយក៏មានវត្តមាន នាយឧត្តមសេនីយ៍ យ៉ា ទុន អូ រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ាផងដែរ៕
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយរយៈពេលពីរថ្ងៃ...