ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីថា បារាំង និងប៉ូឡូញ គ្មានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់នោះទេ
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត La Stampa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីស និងទីក្រុង វ៉ារស្សាវ៉ា មិនមានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់ទេ នៅពេលនិយាយអំពីការដាក់ពង្រាយ កងទ័ពទៅក្នុងអ៊ុយក្រែន។ លោកបានបន្ថែមថា ទង្វើបែបនេះនឹងនាំទៅរកការកើនឡើង និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ការទូតដ៏មានសក្តានុពលណាមួយ ដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ...