ព័ត៌មានអន្តរជាតិ
ក្រុមគ្រួពេទ្យអះអាងថា រដ្ឋមន្ត្រីការពារជាតិ អាមេរិក កំពុងមានជំងឺមហារីក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed បានបង្ហាញរបាយការណ៍សុខភាពមួយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinកំពុងបន្តធ្វើការព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាតតាំងតែពីដើមខែធ្នូមកម្ល៉េះ។ ប្រភពដដែលបានសរសេរថានេះហើយជាមូលហេតុនៃ ការស្នាក់នៅមន្ទីរពេទ្យត្រូវបានរក្សាការសម្ងាត់ទាំងពីសេតវិមាន និងសាធារណៈជនអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានលើកឡើងពីការអវត្តមានរបស់ Austin កាលពីថ្ងៃសុក្រមុន ដោយប្រាប់អ្នកសារព័ត៌មានថា គាត់បានបន្តភារកិច្ចរបស់គាត់ឡើងវិញហើយទោះបីជាយ៉ាងណាក្តី។ ប៉ុន្តែមកទល់ចុងសប្តាហ៍មុន...