ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិចិន ជំរុញឲ្យមានកម្លាំងរួមគ្នា ដើម្បីសន្តិភាពក្នុងពេលវេលា កំពុងមានការផ្លាស់ប្តូរ
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យប្រទេសនានា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ខណៈដែលពិភពលោកកំពុងស្ថិត ក្នុងពេលវេលានៃការផ្លាស់ប្តូរ ។ នៅក្នុងសុន្ទរកថាសំខាន់របស់លោក ដែលបានថ្លែងនៅក្នុងពិធីបើកវេទិកា Xiangshan ទីក្រុងប៉េកាំងលើកទី១១ លោក Dong បានអំពាវនាវឱ្យសមាជិកនៃសង្គមអន្តរជាតិ បង្ហាញការគោរពគ្នាទៅវិញទៅមក ប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយស្មោះស្ម័គ្រ...