ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជំរុញឲ្យមានការចរចាជាមុន អំពីវិបត្តិអ៊ុយក្រែន ដើម្បីនាំមកនូវសន្តិភាពក្នុងពេលឆាប់ៗ
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានជំរុញឲ្យមានការចរចាជាមុនអំពីវិបត្តិអ៊ុយក្រែន ដើម្បីនាំមកនូវសន្តិភាពនៅពេលឆាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រដល់ការប្រារព្ធធ្វើសន្និសីទសន្តិភាពអន្តរជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន និងធានាឱ្យមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាពលើផែនការសន្តិភាពទាំងអស់ ។ នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ...