ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីគុយបា បន្ទោសអាមេរិក ជាអ្នកបង្កឲ្យមានបញ្ហា អំពើហិង្សាក្នុងប្រទេស
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសគុយបាលោក Bruno Rodriguez កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើង និងស្តីបន្ទោសទៅរដ្ឋាភិបាលអាមេរិកថា គឺជាអ្នកដែលទទួលខុសត្រូវ ទៅលើបញ្ហាអំពើហិង្សា កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសគុយបា។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងសន្និសិទកាសែតមួយលោកបន្តថា វាគឺជាការប៉ុនប៉ងដោយចេតនាឃោរឃៅ និងបែបឱកាសនិយម ដើម្បីទាញយកប្រយោជន៍ ពីលក្ខខណ្ឌដែលបង្កើតដោយ ជំងឺរាតត្បាតដើម្បីព្យាយាមធ្វើឱ្យ សេដ្ឋកិច្ចរបស់យើងជួបបញ្ហា។ លោកបន្តថា អាកប្បកិរិយាដែលមានភាព...