ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង បដិសេធមិនជួបជាមួយ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី
បរទេស៖ មន្ត្រីមួយរូបពីការិយាល័យ របស់រដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា លោករដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង Franck Riester បានបដិសេធសំណើសុំ ជួបគ្នាក្នុងទីក្រុងប៉ារីសនៅខែក្រោយ ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan បាននិយាយប្រាប់វិទ្យុអូស្រាលី កាលពីថ្ងៃចន្ទថា លោកចង់ជួបគ្នាជាមួយលោក Riester នៅពេលធ្វើដំណើរទៅទីក្រុងប៉ារីស នៅក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំអង្គការ...