ព័ត៌មានជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ច ៖ ការកើនឡើងនៃថ្លៃប្រេង អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ជាអវិជ្ជមាន
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ការកើនឡើង នៃថ្លៃប្រេង ក្នុងពេលចំពោះមុខ បញ្ហាប្រឈមខាង ផ្នែករចនាសម្ព័ន្ធ សម្រាប់រយៈពេលមធ្យមខាងមុខ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ជាអវិជ្ជមាន។ ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង...