ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន និងអាមេរិក នឹងជួបពិភាក្សាផ្តោត លើទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ី
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយផ្តោតលើការទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ីជាការឆ្លើយតប ចំពោះការលុកលុយរបស់ ទីក្រុងមូស្គូលើអ៊ុយក្រែន។ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមួយនឹងតម្លៃដែលទំនងជាកំណត់ប្រាក់ចំណូល សម្រាប់យោធារុស្ស៊ី លោក Suzuki និងលោកស្រី Yellen ក៏នឹងពិភាក្សាអំពីជំហាន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល...