ព័ត៌មានជាតិ
រដ្ឋមន្ត្រី សុខាភិបាល ប្រាប់អភិបាលខេត្ត ២២ឱ្យរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ (Video)
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់អភិបាល ខេត្តចំនួន២២ខេត្ត បន្ថែមទៀតត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ ដើម្បីដាក់ឲ្យដំណើរការ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ។ យោងតាមប្រកាសស្ដីពី «ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺគូវីដ-១៩ នៅតាមផ្ទះ» ចេញផ្សាយ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១...