ព័ត៌មានជាតិ
រដ្ឋមន្ត្រី សុខ សូកេន អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិរបស់ អ.ដ.ក. លើប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិរបស់ អ.ដ.ក. លើប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» ។ សិក្ខាសាលានេះរៀបចំឡើងដោយ អ.ដ.ក. ក្រោមកិច្ចសហការជាមួយអង្គការ UNDP ប្រចាំនៅកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ...