ព័ត៌មានជាតិ
រដ្ឋមន្ត្រី ហេង សួរ ប្ដេជ្ញាអនុវត្តតាមបណ្ដាំសម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិត ដូចជាកែវភ្នែករបស់ខ្លួន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្ដេជ្ញាអនុវត្តតាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែណែនាំឱ្យក្រសួងចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិតឱ្យដូចកែវភ្នែករបស់ខ្លួន ។ ជាក់ស្ដែងក្រោយពេលចូលកាន់តំណែងជារដ្ឋមន្ត្រីភ្លាម លោកហេង សួរ បានចុះជួបកម្មករតាំងពីពេលព្រឹក និងបន្តដល់ពេលព្រលប់ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ជួលតែម្ដង រំលេចបាននូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល។ នៅថ្ងៃទី២៣ ខែសីហា...