ព័ត៌មានជាតិ
រដ្ឋមន្ដ្រីយុត្តិធម៌ ស្នើសាលាដំបូង និងព្រះរាជអាជ្ញារាជធានី-ខេត្ត កោះហៅនគរបាលយុត្តិធម៌ ក្នុងនីតិវិធីស៊ើបសួរ និងជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត កោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌ នៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ តុលា លោក កើត រិទ្ធ បានឲ្យដឹងថា រយៈពេលកន្លងមកនេះ ជាពិសេស...