ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពរបាយការណ៍បូកសរុប លទ្ធផលការងារ និងដំណើរការនៃការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃពិធីបើក និងពិធីបិទអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនប ទប្រព្រឹត្ដទៅមានភាពរលូន និងប្រកបដោយភាពជោគជ័យ។ សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផល...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យស្ថានភាព ទូទៅរបស់គម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យបន្តអនុវត្តគម្រោងដោយឈរលើ ធនធានថវិកាដែលមានស្រាប់។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី និងអង្គប្រជុំបានធ្វើការតាមដាន និងត្រួតពិនិត្យតុល្យការថវិកា ក្នុងអង្គភាពអនុវត្តគម្រោង តាមបណ្ដាខេត្តគោលដៅនីមួយៗ និងបានផ្ដល់អនុសាសន៍ណែនាំ ដល់អង្គភាពអនុវត្តគម្រោង...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ចំណុះក្រសួង ត្រូវខិតខំធ្វើយ៉ាងណា សម្រេចឲ្យបាននូវយុទ្ធសាស្រ្ដអាទិភាពទាំងបួន របស់ក្រសួង សំដៅធ្វើយ៉ាងណាឲ្យជនបទ មានភាពស៊ីវិល័យ និងកាត់បន្ថយភាពក្រីក្រ ។ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានធ្វើវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់រូប...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ និងជំរុញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចឲ្យសិក្សា បង្កើតភូមិគំរូដែលមានសក្ដានុពល និងអំណោយផលលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិផលផ្សេងៗ នៅតំបន់សហគមន៍ជនជាតិដើមភាគតិច ។ ការណែនាំនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ទទួលបន្ទុកនាយកដ្ឋាន និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៅថ្ងៃ៦ កញ្ញា ។ ក្នុងជំនួបនេះ...