ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការបរទេស G-7 ថ្កោលទោសអំពើហិង្សា លើការធ្វើបាតុកម្ម ដោយសន្តិវិធីនៅមីយ៉ាន់ម៉ា
ឡុងដ៌៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្មទាំង៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារបានថ្កោលទោស អំពើហិង្សាប្រឆាំងនឹងការតវ៉ា ដោយសន្តិវិធីរបស់កងកម្លាំងសន្តិសុខ របស់ប្រទេសមីយ៉ាន់ម៉ា មួយថ្ងៃ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំ បានផ្ទុះឡើងនៅទូទាំងប្រទេស នៅពេលប្រជាជន ចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំ។ រដ្ឋមន្រ្តី G-7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានអំពើហិង្សា ដែលបានបណ្តាលឱ្យបាតុករ ៣ នាក់បានស្លាប់ រួមទាំងពីរនាក់...