ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ថា លោកគ្មានភាពរីករាយនោះទេ ចំពោះការផ្តល់រថក្រោះឱ្យអ៊ុយក្រែន
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោកមិនអាចយល់ពី អ្នកដែលកំពុងតែអបអរលើការ សម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទំនើបទៅកាន់ទីក្រុងគៀវនោះទេ។ លោកបានប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអ្វីរីករាយចំពោះ “សង្រ្គាម” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា...