ព័ត៌មានជាតិ
ក្រសួងធម្មការ សង្កេតឃើញថា រាល់ការប្រារព្ធពិធីនានា ពិតជាមានការកែលម្អ ក្រោយបើកវគ្គបណ្តុះបណ្តាល «ក្រមសីលធម៌អាចារ្យខ្មែរ»
ភ្នំពេញ ៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានសង្កេតឃើញថា រាល់ការប្រារព្ធពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួមកែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជាជន ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ។ នាឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់...