ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលខ្មែរ បង្ហាញវឌ្ឍនភាពវិស័យសុខាភិបាលកម្ពុជា ទៅអគ្គនាយក WHO
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជា បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗរបស់វិស័យសុខាភិបាលកម្ពុជា ទៅលោកបណ្ឌិត Tedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ។ ការបង្ហាញពីចំណុចសំខាន់ៗរបស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងជំនួបអាទិភាព ជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងវេលាដ៏មមាញឹក ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៨ ដែលរដ្ឋជាសមាជិក ១៩៤...