ព័ត៌មានជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ ឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ស្រាវជ្រាវ ដោះស្រាយត្រឹមត្រូវ តាមច្បាប់ ករណីយុវជនបើកឡានបុកបុរសម្នាក់ស្លាប់
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីប៉ុន្មានថ្ងៃមកនេះ បង្កឡើងដោយយុវជនម្នាក់ រហូតភាគីម្ខាងទៀតបាត់បង់ជីវិត បានធ្វើឲ្យមានការវែកញែកជាហូរហែរ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ បើតាមហ្វេសប៊ុករបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃ១៩ ធ្នូនេះ បានឲ្យដឹងថា...