ព័ត៌មានជាតិ
រដ្ឋមន្រ្តី ថោ ជេដ្ឋា បង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះការគាំទ្រ និងភាពជាដៃគូរបស់ ADB ដើម្បីជួយកម្ពុជា
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវជំនឿយ៉ាងមុតមាំចំពោះការគាំទ្រ និងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជួយដល់ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត។ ការបង្ហាញនូវជំនឿយ៉ាងមុតមាំរបស់ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា នាឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម...