Covid-19
អាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ខណៈរដ្ឋមួយចំនួន ប្រញាប់ដកវិធានការពាក់ម៉ាស់
វ៉ាស៊ីនតោន៖ ជាមួយនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ទីបីដែលត្រូវបានអនុញ្ញាត សម្រាប់ការប្រើជាបន្ទាន់សហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងវីរុស និងការឆ្លងរាលដាល ខណៈរដ្ឋមួយចំនួន ប្រញាប់ដកវិធានការពាក់ម៉ាស់។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson&Johnson សម្រាប់ការប្រើជាបន្ទាន់កាលពីថ្ងៃសៅរិ៍។ មួយថ្ងៃក្រោយមកមជ្ឈមណ្ឌល សម្រាប់ការការពារ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានណែនាំវ៉ាក់សាំងនេះ ឲ្យប្រើសម្រាប់ជនជាតិអាមេរិក...