ព័ត៌មានអន្តរជាតិ
រដ្ឋសភាលីប៊ី គាំទ្ររដ្ឋាភិបាល ជំរុញផែនការសន្តិភាព
បរទេស៖ រដ្ឋសភាដែលបែកបាក់គ្នា ជាយូរមកហើយរបស់ប្រទេសលីប៊ី នៅថ្ងៃពុធនេះ បានបោះឆ្នោតគាំទ្ររដ្ឋាភិបាលរួបរួម ដែលបានកើនឡើងតាមរយៈ ដំណើរការសន្តិភាពអង្គការសហប្រជាជាតិ ដែលជាផ្នែកនៃផែនការដោះស្រាយ ភាពចលាចលនិងអំពើហិង្សា រយៈពេលមួយទសវត្ស ជាមួយការបោះឆ្នោតមួយនៅក្នុងខែធ្នូ។ ការអនុម័តរបស់រដ្ឋសភា ចំពោះគណៈរដ្ឋមន្ត្រីនៃលោកនាយករដ្ឋមន្ត្រី ដោយសម្លេងឆ្នោត ១៣២ទល់នឹង២សម្លេង នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង ដែលហែកហួរដោយសង្គ្រាម បង្ហាញឲ្យឃើញនូវឱកាស ដ៏ធំបំផុតក្នុងពេលជាច្រើនឆ្នាំ សម្រាប់ដំណោះស្រាយ ចំពោះជម្លោះរបស់ប្រទេសលីប៊ី។ លោក...