បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខប៉ូលីសរដ្ឋលោក Armands Ruks បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា ប៉ូលីសឡាតវីនឹង ធ្វើការត្រួតពិនិត្យទៅលើជនជាតិរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅកាន់ស្ថានទូតរបស់ប្រទេសរបស់ពួកគេដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងសប្តាហ៍នេះ ។ លោក Ruks បានព្រមានថា មួយចំនួនក្នុងចំណោមអ្នកដែលត្រូវបានពិនិត្យអាចត្រូវបានជ្រើសរើសសម្រាប់ការនិរទេសខ្លួនផងប្រសិនបើប៉ូលីសស្វែងរកឃើញ កំហុសឆ្គងណាមួយក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសឡាតវី។ គួរឲ្យដឹងដែរថាជិតមួយភាគបួននៃចំនួនប្រជាជនរបស់ប្រទេសឡាតវីគឺជាជនជាតិរុស្សី ហើយរដ្ឋបាល់ទិកនេះគឺជាផ្ទះរបស់ពលរដ្ឋរុស្ស៊ីសរុបប្រហែលជា២៥០០០នាក់ ហើយពួកគេមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាពេលខាងមុខ ដែលដំណើរការពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ។ មេប៉ូលីសរូបនេះក៏បានព្រមានផងដែរថា មន្រ្តីនឹងត្រៀមខ្លួនជាស្រេចដើម្បី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសក្រិចបានព្រមានមន្ត្រីសាធារណៈ របស់ខ្លួនកុំឱ្យចូលរួមក្នុងព្រឹត្តិការណ៍ ឬពិធីដែលរៀបចំដោយកោះតៃវ៉ាន់ ដើម្បីជៀសវាងបញ្ហាការទូតដែលអាចកើតមាន ជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់ខ្លួនគឺប្រទេសចិន។ ខណៈពេលដែលសហភាពអឺរ៉ុបឬEU មិនមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ឬទទួលស្គាល់ការទាមទារឯករាជ្យរបស់ទីក្រុងតៃប៉ិ ពីទីក្រុងប៉េកាំង ទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសសមាជិកទាំង២៧ នៃប្លុកអឺរ៉ុបនៅតែបន្តមានភាពមិនច្បាស់លាស់ និងមានជំហផ្សេងគ្នានៅឡើយ។ ក្នុងនោះប្រទេសលីទុយអានី គឺជាអ្នកគាំទ្រដ៏លេចធ្លោរបស់កោះតៃវ៉ាន់ ខណៈដែលប្រទេសផ្សេងទៀតដូចជា អេស្តូនី និងឡាតវី...